Designed by: Manich Enterprise

ភាសាខ្មែរ   English

សមាជិក

ឈ្មោះ ដេវីត ម័រ
មុខងារ ប្រធានក្រុមអូស្រ្តាលី
ប្រវតិ្តរូបសងេ្ខប

ដេវីត ម័រ មាន​ជំនាញ​ច្រើន​ផ្នែក​យុត្តិធម៌​​ដោយ​​បាន​​ចូល​និវត្តន៍​ប​​ន្ទាប់​​ពី​​បំពេញ​​តួនាទី​​ជាន់​ខ្ពស់​​ជា​ស្នងការ​​នៃ​ក្រសួង​យុត្តិធម៌​​(សេវា​​អប់រំ​​កែប្រែ)​​និង​ជា​​ស្នងការ​រង​ដោយ​ទទួល​​បន្ទុក​ផ្នែក​នគរបាល​​ សេវា​សង្រ្គោះ​បន្ទាន់​​ និង​ អគ្គិភ័យ​នៅ​ក្នុង​​ប្រទេស​​អូស្ត្រាលី​។​ បន្ថែម​ពី​​លើ​នេះ​ទៀត​​ ដេវីត មាន​​​បទពិសោធ​ការងារ​​នៅ​ក្នុង​តំបន់​​​អាស៊ី​ប៉ាស៊ីហ្វីក​ គាត់​បំពេញ​ការងារ​​យ៉ាង​សកម្ម​ក្នុង​ការងារ​​របស់​​គាត់​​ប្រកប​ដោយ​វិជ្ជា​ជីវៈ​និង​ការ​ទទួលខុស​ត្រូវ​​។​​ គាត់​​បាន​ពាំ​នាំ​មក​ជា​មួយ​នូវ​​បទពិសោធន៍​​និង​ជំនាញ​​ដើម្បី​​លើក​កំពស់​ភាពជា​ដៃគូ​​និង​ទំនាក់​ទំនង​​អោយ​​កាន់​តែ​​មាន​ប្រសិទ្ធិភាព​ជា​មួយ​​ស្ថាប័ន​​ច្បាប់​​និង​យុត្តិធម៌​ដែល​មាន​ទំនាក់​ទំនង​ការងារ​ជាមួយ​គ្នា​។​​ ពីមុន​គាត់​មាន​តួនាទី​ជា​​ប្រធាន​ក្រុម​ដឹកនាំ​គំរោង​​គំនិត​ផ្តួច​ផ្តើម​ផ្នែក​នគរបាល​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វីក​(PRPI) ដែលជាគំនិត​ផ្តួចផ្តើម​មូលនិធិ​រួមគ្នារវាង​រដ្ឋាភិបាល​អូស្រ្តាលី(​តាមរយៈ​AusAID) និងរដ្ឋាភិបាលណូវែលស្សេឡង់​(តាមរយៈ NZAID)តាមរយៈគំរោងនេះ​ ដេវីត បានដឹក​នាំ​ក្រុមការងារ​ដើម្បីចូលរួម​ចំណែក​ធ្វើ​អោយ​កាន់តែ​មានស្ថេរភាព សន្តិសុខ​ និងសុវត្ថិភាព​ ក្នុងចំណោម​ប្រទេស​ជាកោះ​នៅ​តំបន់​ប៉ាស៊ីហ្វីក។ តួនាទីនេះរួមមាន ការគ្រប់គ្រង​គំរោង គណនេយ្យភាព​លើធនធាន​គំរោង លើកកំពស់កិច្ចសហការការងារ ធ្វើ​អោយ​លទ្ធផល​គំរោង​កាន់​តែ​មាន​​និរន្តភាព​។ មុននឹង​ចាប់​ផ្តើម​ការងារជាមួយ​CCJAP​ ក្នុងខែមិនា ២០០៩ ដេវីត​ បានបំពេញការងារជាទីប្រឹក្សារយៈ​ពេលខ្លី នៅតំបន់​ប៉ាស៊ីហ្វីកជាទូទៅផ្តល់​ប្រឹក្សា​លើ​ការដឹកនាំ។

ឈ្មោះ គី ប៊ុនណាល់
មុខងារ អនុប្រធានគម្រោងផ្នែកប្រតិបត្តិការ
ប្រវតិ្តរូបសងេ្ខប

លោកប៊ុនណាល់ បានចូលបម្រើការងារក្នុង គម្រោងជំនួយផ្នែកព្រហ្មទណ្ឌ និងយុត្តិធម៌នៅ កម្ពុជា ដែលជាយុទ្ធសាស្រ្តសហការការងារក្នុង ភាពជាដៃគូរវាងរដ្ឋាភិបាលអូស្រ្តាលី និង រាជរដ្ឋាភិបាល កម្ពុជាដើម្បីអនុវត្តកំណែទម្រង់ ផ្នែកព្រហ្មទណ្ឌ និងយុត្តិធម៌នៅកម្ពុជា អស់រយៈ ពេលជាង ១៣ឆ្នាំដែលបានអនុវត្តការងារ ជាចំបង ជាមួយផែ្នកនគរបាល តុលាការ ពន្ធនាគារ ទប់ស្កាត់បទលើ្មស និងសុវត្ថិភាព សហគមន៏។ លោកប៊ុណាល់បាន បពា្ចប់ការ សិក្សាជាគិលានុបដ្ឋាយិកាដែលបានចុះបព្ជីា យោងតាមកម្មវិធីសិក្សា បទដ្ឋានអង្គការ សហប្រជាជាតិក្នុងឆ្នាំ ១៩៩២ និងសញ្ញាប័ត្រ ខាងផ្នែកវាយតមៃ្លវគ្គបណ្តុះបណ្តាលនៅ សិក្ខាសាលាមហាវិទ្យាល័យអប់រំប្រទេសអូស្រ្តាលី ហើយលោកបានបញ្ចប់ការសិក្សាដោយជោគ ជ័យខាងផែ្នកអនុបណ្ឌិតរដ្ឋបាលសាធារណៈនៅសកលវិទ្យាល័យចំរើនពហុបចេ្ចកវិទ្យារាជធានីភ្នំពេញ ហើយពេលនេះ លោក ត្រូវបានតែងតាំង ជាអនុប្រធានគម្រោងផែ្នកប្រតិបតិ្តការ។ តាមរយៈការសិក្សា និងឆន្ទៈរបស់លោកក្នុងការ បន្តការសិក្សា ការទទួលយកនូវបម្លាស់ប្តូរ និង ការសិក្សានូវយុទ្ធសាស្រ្តថ្មី និងអាកប្បកិរិយា ដែលប្រកបដោយវិជ្ជាជីវៈនិងសេចក្តីគោរព លោក បានអភិវឌ្ឍខ្លួនក្លាយទៅជាអ្នកដឹកនាំ មួយរូបនៅក្នុងសហគមន៏របស់លោក ដោយ លោកសម្រេចបាននូវបម្លាស់ប្តូរដ៏មានន័យជាច្រើន ដល់សមាជិករបស់សហគមន៏នោះ ដោយ ផ្ទាល់។ លោកប៊ុណាល់នឹងជួយផ្តល់ការគាំទ្រដល់បណ្តាខេត្តជាដៃគូទាំង៦ សហគមន៏ និង ភ្នាក់ងារ ដើម្បីគាំទ្រការធើ្វសមាហរណកម្មផែនការទប់ស្កាត់បទល្មើស និងសុវត្ថិភាពសហគមន៏ យ៉ោងតាម គណៈកម្មាធិការជាតិគ្រប់គ្រង់សេចក្តីណែនាំ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ លោកមានឆន្ទៈយ៉ាងម៉ោះមុតក្នុងការអនុវត្តការងារយ៉ាងជិតស្និតនៅថ្នាក់ក្រោមជាតិ ដើម្បីលើក កំពស់សន្តិសុខ និង យ៉េនឌ័រដែលផ្តោតសំខាន់ លើស្រ្តី កុមារ និងក្រុមជនងាយរងគ្រោះ។ ​

ឈ្មោះ ដួង​ វណ្ណា
មុខងារ អនុប្រធានគម្រោងផ្នែកគ្រប់គ្រងដើម្បីលទ្ធផល
ប្រវតិ្តរូបសងេ្ខប

លោក ដួង វណ្ណា បានចាប់ផ្តើមអនុវត្តការងារ ជាមួយគម្រោងចាប់តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១១ ក្នុងតួនាទីជាអនុប្រធានក្រុមទទួលបន្ទុក ផ្នែកត្រួតពិនិត្យ និងវាយតម្លៃរបស់គម្រោង។ លោក ទទួលបានបទពិសោធន៏ជាច្រើន តាមរយៈការអនុវត្តការងារគម្រោងនៅតាមបណ្តាអង្គការជាច្រើន ផ្សេងៗគ្នា។ ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ១៩៩៦ លោកបានអនុវត្តការងារសម្រាប់គម្រោង របស់ UNOPS ដែលមានឈ្មោះថា គម្រោងតាំង ទីលំនៅ និងបង្កើតឡើងវិញ (Cambodia Area Resettlement and Reintegration Project) ក្នុងតួនាទីជា ជំនួយការអភិវឌ្ឍសង្គម ហើយបន្ទាប់មកលោក ត្រូវបានតែងតាំងជា ជំនួយការផ្នែកផែនការ ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់គម្រោងដដែល នោះរហូតដល់ឆ្នាំ ១៩៩៨ នៅក្នុងខេត្ត សៀមរាប។ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ១៩៩៩ លោកបានអនុវត្តការងារសម្រាប់គម្រោងថ្មីមួយ របស់ UNOPS ដែលមានឈ្មោះថាគម្រោងបង្កើត ឡើងវិញ និង ស្តារនីតិសម្បទា (Cambodia Area Regeneration and Rehabilitation) ក្នុងតួនាទីជាអនុប្រធាន កម្មវិធីថ្នាក់ខេត្ត ហើយត្រូវបានតម្លើងតួនាទីជា ប្រធានកម្មវិធីថ្នាក់ខេត្តក្នុងឆ្នាំ ២០០០ នៅក្នុង ខេត្តសៀមរាប។ ក្នុងឆ្នាំ ២០០០ UNDP បានជ្រើស រើសលោកជាទីប្រឹក្សាជាន់ខ្ពស់ កម្មវិធីថ្នាក់ខេត្តសម្រាប់ គម្រោងភាពជាដៃគូ សម្រាប់អភិបាលកិច្ច (Partnership Local Governance) ដែលគម្រោងនេះ ចូលរួម ចម្បងក្នុងផ្នែកកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ។ តាមរយៈតួនាទីនេះ លោក ទទួលខុសត្រូវក្នុងការធ្វើផែនការយុទ្ធសាស្រ្ត រៀបចំផែន ការការងារ និង ផែនការថវិការ ប្រចាំឆ្នាំ គ្រប់គ្រង និងសម្របសម្រួលការរៀបចំ កិច្ចសន្យាគម្រោង គ្រប់គ្រង និងសម្របសម្រួល ការអនុវត្តែផនការការងារប្រចាំឆ្នាំ គ្រប់គ្រង ថវិការគម្រោង និងសម្របសម្រួលជាមួយរាល់ ភ្នាក់ងារអភិវឌ្ឍដែលអនុវត្តការងារនៅតាមខេត្តជាដៃគូ។ លោកបានចូលរួម អនុវត្តការងារជាមួយ គម្រោងនេះរយៈពេល ៥ ឆ្នាំនៅក្នុងខេត្ត ព្រៃវែង។ ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១០ UNDP គម្រោងពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និង វិមជ្ឈការ បានជ្រើសរើសលោកជាមន្រ្តី គម្រោងថ្នាក់ជាតិទទួលបន្ទុកផ្នែកសហប្រតិបត្តិការអន្តរឃុំ ដែលតាមរយៈនេះ លោកបានចូលរួម ក្នុងគោលនយោបាយគម្រោង នីតិវិធីគ្រប់គ្រង ការរៀបចំ និង សម្របសម្រួលប្រព័ន្ធត្រួតពិនិត្យ និងវាយតមៃ្លគាំទ្ររាជរដ្ឋាភិបាលចំពោះ ការគ្រប់គ្រងគម្រោងកសាងសមត្ថភាពមន្រ្តី មូលដ្ឋាន ត្រួតពិនិត្យ និងវាយតម្លៃនៅថ្នាក់ជាតិ ដែលមានមូលដ្ឋាននៅក្នុងក្រសួងមហាផ្ទៃ។ តាមរយៈបទពិសោធន៏ទាំងនេះ លោកមាន ជំនាញក្នុងការបណ្តុះបណ្តាល សម្របសម្រួល ធ្វើបទបង្ហាញ អភិវឌ្ឍសង្គម ផែនការ ត្រួតពិនិត្យ និង វាយតម្លៃ ការរៀបចំផែនការគម្រោងយោង តាមយន្តការផ្អែកលើលទ្ធផលការគ្រប់គ្រង គម្រោង។ល។ លោកមានចំណាប់អារម្មណ៏ ក្នុងការស្វែងរក និង សិក្សានូវមធ្យោបាយថ្មីៗ ក្នុងការធ្វើឲមានចីរភាពចំពោះការ អភិវឌ្ឍស្ថាប័ន តាមរយៈការធ្វើកំណែទម្រង់តាមគ្រប់សណ្ឋាន។

ឈ្មោះ អៀម យុទ្ធ
មុខងារ ប្រធានរដ្ឋបាល និង ហិរញ្ញវត្ថុ
ប្រវតិ្តរូបសងេ្ខប

លោកយុទ្ធ ជាបុគ្គលិកដំបូងដែល ចាប់ផ្តើមចូលបំរើការងារជាមួយ គំរោងតាំងពីដំណាក់កាលទី1 ឆ្នាំ១៩៩៧។ លោក ជាប្រធាន រដ្ឋបាល​​ និងហិរញ្ញវត្ថុមានរយៈពេល10ឆ្នាំហើយមកដល់បច្ចុប្បន្ននេះ។ ក្នុង នាម ជាប្រធានផែ្នករដ្ឋបាល និងហិរញ្ញវត្ថុ លោកបាន ទទួលខុសត្រូវ និង ចាត់ចែងការិយាល័យកណ្តាល និង ការិយាល័យ ផេ្សងៗទៀត របស់ គំរោង យុទ្ធ សប្បាយរីករាយ ក្នុងការធើ្វ ការងារ ជាមួយគំរោង នឹង ដើម្បីជួយអោយគំរោងមានការរីកចំរើនដល់ កិច្ចប្រតិបតិ្តការ និង ការ គ្រប់គ្រង សំរាប់៥​ឆ្នាំតទៅមុខ ទៀត យុទ្ធ តាំងចិត្តយ៉ាងមុតមាំ ដើម្បីគំរោងដំណើរការទៅមុខដោយរលូននិង សហប្រតិបតិ្តការល្អ ចំណង់ចំណូលចិត្តរបស់ យុទ្ធគឺទស្សនា ប្រាសាទបុរាណកនែ្លង ទេសចរណ៍ផេ្សងៗដូចជា ឆេ្នរសមុទ្រ ទឹកធ្លាក់ធម្មជាតិ និង ការ ទេសចរក្រៅប្រទេស ។

ឈ្មោះ ហួត វេងចាន់
មុខងារ ទីប្រឹក្សាទ​ប់ស្កាត់បទល្មើសដើម្បីរក្សាសុវត្ថិភាពសហគមន៍
ប្រវតិ្តរូបសងេ្ខប

លោក ចាន់ បានចាប់ផ្តើមបំរើការក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌចាប់ ពី ឆ្នាំ1998 ជាមួយគំរោងជំនួយផែ្នកព្រហ្មទណ្ឌ និងយុត្តិធម៌នៅកម្ពុជា ដំណាក់កាលទី1 ចាប់ពីពេលនោះមក លោក ចាន់ បាន បំពេញ តួនាទី ផ្សេងៗគ្នាក្នុងគំរោង CCJAP ទាំងនៅដំណាក់កាលទី1 និងដំណាក់ កាលទី2ដោយធ្វើការងារជាចំបងលើសកម្មភាពកំណែ ទំរង់នគរបាល ជាតិកម្ពុជា មុនមកបំរើការងារនេះ លោក ធ្លាប់បាន ធ្វើការអោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការអន្តរជាតិ មួយចំនួន ដូចជា គណៈកម្មការជំនួយសង្គ្រោះអន្តរជាតិ (IRC) គំរោងច្បាប់ស្តីពីការងារ និងការអប់រំស្ត្រី និងកុមារ របស់ធនាគារ ពិភពលោក អង្គការកម្ពុជាត្រាស្ត-ផ្តល់ជំនួយអវៈយវៈ សិប្បនិម្មិត ព្រមទាំងធ្លាប់ធ្វើជាអ្នកគ្រប់គ្រងសាលាភាសាអង់គេ្លសផងដែរ លោក ចាន់ អាចនិយាយ និងអានភាសាអង់គេ្លសបាន យ៉ាងស្ទាត់ ជំនាញ និងចេះនិយាយ និងអានភាសាថៃផងដែរ ជំនាញផ្សេងៗ ទៀត ដែលលោក ចាន់ មាន គឺ គណនេយ្យហិរញ្ញវត្ថុ គ្រប់គ្រង ពាណិជ្ជកម្មខ្នាតតូច ព្រមទាំងការកសាងនិង ធ្វើផែនការ គំរោង។

ឈ្មោះ ជ សៀកវេង
មុខងារ ទីប្រឹក្សាផែ្នកគ្រប់គ្រងទិន្នន័យ
ប្រវតិ្តរូបសងេ្ខប

វេង ចូលធ្វើការជាមួយកម្មវិធីជំនួយផែ្នកព្រហ្មទណ្ឌ និងយុត្តិធម៌‌នៅ កម្ពុជា ចាប់តាំងពីឆ្នាំ2003 មកម៉េ្លះ នៅដំណាក់កាល ទី2នៃគម្រោង មុនពេលចូលបំរើការជាមួយ CCJAPភ វេង ធ្លាប់ធ្វើការនៅកូសូវូ និង នៅទីម័រខាងកើត ជាមួយអង្គការ សហប្រជាជាតិ ក្រៅពីបទ ពិសោធន៍ រៀបរាប់ខាងលើ វេង ធ្វើជាមួយក្រុមហ៊ុនច្បាប់មួយឈ្មោះ DFDL រយៈពេល5ឆ្នាំ នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ1993 វេងទទួល បានសញ្ញាប័ត្រជាអ្នកបកប្រែភាសា (អង់គេ្លស-ខែ្មរ)ពីសាកលវិទ្យា ល័យ ភ្នំពេញហើយថ្មីៗនេះគាត់ទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត ផែ្នកគ្រប់គ្រង ពីសាកលវិទ្យាល័យ ភរសេតៀន នៅសហរដ្ឋអាមេរិក វេងបានបង្កើតកេរ្តិ៏ឈ្មោះយ៉ាងល្អនៅក្នុងវិស័យ ទាក់ទងនឹងការងារ របស់គាត់លើផែ្នកគ្រប់គ្រង ហើយសង្ឃឹម ជឿជាក់ក្នុងការ បន្តជួយ រាជរដ្ឋាភិបាលក្នុងដំណើរការ នៃការ កែទម្រង់របស់ខ្លួនចំណង់ ចំណូលចិត្តផេ្សងៗ។ ចូលចិត្តលេងប៉េងប៉ុង មើលទូរទស្សន៍ និង អានសៀវភៅ

ឈ្មោះ នូរ អរុណ
មុខងារ ទីប្រឹក្សាការងារសាងសង់
ប្រវតិ្តរូបសងេ្ខប

អរុណបានចូលបំរើការងារជាមន្រ្តីគំរោងផ្នែកផែនការ និង សិក្សាប្លង់ ក្នុងគំរោង CCJAP III នៅឆ្នាំ២០០៧។ អរុណ ជាស្ថាបត្យករ វិជ្ជាជីវៈដែលមានបទពិសោធន៍ជាង១០ឆ្នាំជាមួយគំរោងជាតិ និង អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ហើយប្រើរាល់ដំណោះស្រាយ ការងារប្រកបដោយវិជ្ជាជីវៈនិយម និងជាគំរោងស្តង់ដា។ អរុណធ្លាប់មានបទពិសោធន៍ពីមុនមកជាទីប្រឹក្សាជាតិផ្នែកសំណង់ ជាមួយគំរោងស្តារឡើងវិញនិងសង្រ្គោះបន្ទាន់រងគ្រោះដោយ ទឹកជំនន់ - គំរោងទ្រទ្រងវិស័យអប់រំកម្ពុជា ដែលជាគំរោងរបស់ ធនាគារពិភពលោក នៅពេលនោះអរុណ ជាអ្នកទទួលខុសត្រូវក្នុង ការផ្ទៀងផ្ទាត់ផ្នែកបច្ចេកទេសនិងឯកសារពាក់ព័ន្ធនៅរាល់សំណើរ ក្នុងការទូទាត់ប្រាក់ រួមទាំងការចុះត្រូតពិនិត្យនៅនឹងការដ្ឋាន ដើម្បី ធ្វើអោយប្រាកដថា កិច្ចការដែលបានអនុវត្តគោរពតាមស្តង់ដារបស់ គំរោង។ ក្នុងនាមជាស្ថាបត្យកររបស់គំរោងសហប្រតិបត្តិការ បច្ចេកទេសប៊ែលហ្សិក អរុណជាអ្នកទទួលខុសត្រូវ គំរោងផ្នែក សិក្សាស្តង់ដាគំរូប្លង់នៃអាគារសិក្សា និងសិក្សាគូរលំអិតបច្ចេកទេស ស្ថាបត្យកម្ម និងរៀបចំ ឯកសារសំរាប់ការដេញថ្លៃ។ អរុណធ្លាប់ធ្វើការងារជាមួយផ្នែកឯកជនជាច្រើន ដែលជាក្រុមហ៊ុន ស្ថាបត្យកម្មអន្តរជាតិ។ អរុណចូលចិត្តទស្សនាប្រាសាទបុរាណនិង ស្ថាបត្យកម្មទំនើប។

ឈ្មោះ យ៉ាន់ សុខា
មុខងារ ទីប្រឹក្សាផ្នែកគោលនយោបាយជម្រើសនៃការផ្តន្ទាទោស
ប្រវតិ្តរូបសងេ្ខប

លោក សុខា បានទទួលបរិពាា្ញប័ត្រច្បាប់ពីសកលវិទ្យាល័យន័រតុន ភ្នំពេញ កាលពីឆាំ្ន 2001 ហើយបច្ចុប្បន្ន កំពុងបន្តការសិក្សាដើម្បី ទទួលយកបរិញ្ញាប័ត្រជាន់ខ្ពស់បនែ្ថមទៀត គាត់ចាប់ផ្តើមបំពេញការ ងារតាំងពីការចាប់ផ្តើម នៃគំរោងដំណាក់កាលទី1មករហូតដល់ ដំណាក់កាលទី2 បច្ចុប្បន្ននេះគំរោង បានបន្តមកដល់ដំណាក់កាល ទី3 របស់ខ្លួន លោក សុខា បំរើការងារជាមន្រ្តីគំរោងជួយគាំទ្រដល់ ក្រសួងយុតិ្តធម៌‌ តុលាការខេត្ត-ក្រុង និង សាលាឧទ្ធរណ៍សំរាប់រយៈ ពេល 5ឆ្នាំបន្តទៅទៀត ធើ្វយ៉ាងណាដើម្បីជួយពង្រឹងការអនុវត្តន៍ ច្បាប់ និង នីតិវិធីឲ្យបានល្អបនែ្ថមទៀត គាត់មានបទពិសោធន៍ ជា ច្រើនដូចជា ការបកប្រែភាសាច្បាប់ជាលាយល័ក្ខអក្សរ និង ដោយ ផ្ទាល់មាត់ ការពិនិត្យនិងវាយតំលៃ ការរៀបចំ និងការធើ្វផែនការ គំរោង ព្រមទាំងសកម្មភាពសំរបសំរួលថា្នក់ជាតិ និងថា្នក់ខេត្ត ការងារ របស់គាត់ នៅក្នុងគំរោងពាក់ព័ន្ធនឹង ការជួយដល់ក្រសួងយុតិ្តធម៌‌ និង ក្រសួងមហាផៃ្ទ ក្នុងការព្រាងច្បាប់ សារាចរ និង សេចក្តីណែនាំ ទាក់ ទងនឹងគំនិតផ្តើមនៃកម្មវិធី លោក សុខា ក៏បានធើ្វការយ៉ាងជិតសិ្នទ្ធ ជាមួយទីប្រឹក្សាអន្តរជាតិ និងទីប្រឹក្សាជាតិ ដើម្បីបងើ្កតសៀភៅក្បួន នីតិវិធិតុលាការព្រហ្មទណ្ឌថ្មី ព្រមទាំងរៀបចំកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលាថា្នក់ជាតិ និងថា្នក់ខេត្ត និងការងាររដ្ឋបាលផេ្សងៗ គាត់ មានទំនាក់ទំនងយ៉ាងល្អជាមួយសមភាគី និង ភា្នក់ងាររដ្ឋាភិបាល គ្រប់ជាន់ថា្នក់ទាំងអស់ គាត់យល់អំពីរបៀបទំនាក់ទំនងជាមួយភា្នក់ ងាររដ្ឋាភិបាល តាមមធ្យោបាយប្រកបដោយប្រសិទ្ធិភាព ចំណង់ ចំណូលចិត្តៈ មើលទូរទស្សន៍ និងការធើ្វដំណេរផេ្សងៗ

ឈ្មោះ ឡុង ស៊ីលុច
មុខងារ មន្ត្រីគំរោងប្រចាំខេត្តបន្ទាយមានជ័យ
ប្រវតិ្តរូបសងេ្ខប

អ្នក​ស្រី​ ឡុង ស៊ីលុច​​ ជា​មន្រ្តី​ផ្នែក​ទប់ស្កាត់​បទ​ល្មើស​ និងរក្សា​សុវត្ថិភាព​​សហគមន៍​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ចាប់ផ្តើម​ចូល​បំរើការងារ​នេះ​ចាប់​ពីខែមេសា​ ឆ្នាំ២០០៩។ គាត់​មាន​បទពិសោធន៍​ជាពេទ្យឆ្មប និងបាន​ចូលរួម​បំរើ​ការងារ​ផ្នែក​សុខភាពអស់រយៈ​ពេល​១០​ឆ្នាំ ចាប់​ពី​ឆ្នាំ១៩៨៣ រហូតដល់​១៩៩២។ ជាបន្ត​គាត់​បាន​ចូល​រួម​​បំរើ​ការងារ​ជាមួយ​អង្គការ​ជាតិ​និងអន្តរជាតិ​ជាច្រើន​ មាន​តួនាទី​ជា​មន្ត្រី​ជំនួយការគំរោង​ និង​ជាទីប្រឹក្សា ជាមួយ​អង្គការមួយចំនួន ដូចជា​អង្គការ​CAREអន្តរជាតិ​ DCC, SEADO, UNDP/CARERE, PLG, PSDD ​​អស់រយៈ​ពេល ១៥ឆ្នាំ ដែលចាប់​ផ្តើមពី​ឆ្នាំ ១៩៩២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៩ ដោយ​ផ្តោត​លើការងារ​សំខាន់ៗ ដូចជា​ ការពង្រឹង​សមត្ថភាពជំនាញ​សម្របសម្រួល​​ អភិវឌ្ឍន៍សហគមន៍ ការរៀបចំ​ផែនការ​ និងថវិកា ការគ្រប់គ្រងគំរោង ការអនុវត្តគំរោង កម្មវិធី​​ពង្រឹង​តួនាទី​ថ្នាក់​ស្រុក ការត្រួតពិនិត្យ​វាយតំលៃ ជាមួយ​ដៃគូអភិវឌ្ឍន៍ និង​សមភាគី​រដ្ឋាភិបាល និងសមភាគី​សំខាន់ៗ​​ដែល​បាន​ចូលរួម​បំរើ​ការងារ​ផ្ទាល់​គឺ មន្ទីរជំនាញ​ក្នុងខេត្ក ផ្នែកទាំង​៤​នៃ​ គ​ជអខ ជាពិសេស​អង្គ​ភាព​ រដ្ឋបាល​មូលដ្ឋាន គណៈកម្មាធិការ​អភិវឌ្ឍន៍​ស្រុក​ ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការ​កសាង​ផែនការ​ និងថវិកា និង​គណៈកម្មាធិការ​ទទួល​បន្ទុក​ស្រ្តីនិងកុមារ ដោយជំរុញអោយមាន​ការ​ចូល​រួម​អនុវត្តន៍កិច្ចការ​ អភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​ ដើម្បី​បង្កើនគោលយនោបាយ វិមជ្ឈការ​និងវិសហមជ្ឈការ និងអភិបាលកិច្ច​ល្អអោយ​មាននិរន្តភាព។

ឈ្មោះ ស៊ុម​ សុខា
មុខងារ មន្ត្រីគំរោងផ្នែកទប់ស្កាត់បទល្មើសនិងរក្សាសុវត្ថិភាពសហគមន៍ (ខេត្តកំពង់ធំ)
ប្រវតិ្តរូបសងេ្ខប

លោក​​សុខា​ចាប់​ផ្តើម​បំរើការងារ​ផ្នែក​ទប់ស្កាត់​បទល្មើសនិង​រក្សា​សុវត្ថិភាព​សហគមន៍​​ នៅខែមេសា​២០០៩​។​ ចាប់ពីឆ្នាំ​១៩៨២ ដល់​ឆ្នាំ១៩៩២ លោក​បានធ្វើការងារ​ជាមួយ​អង្គការCONCERN តួនាទីជា​ជំនួយ​ការផ្នែក​អប់រំ​អនាម័យ​។ ចាប់​ពី​ឆ្នាំ​១៩៩២​ ដល់​១៩៩៣​ លោក​បាន​បំរើ​ការងារ​ជាមួយ​អង្គការ​CHRISTIAN OUTREACH (COR)មាន​តួនាទី​ជាជំនួយ​ការគ្រប់គ្រង​គំរោង។​​ចាប់​ពី​ឆ្នាំ​១៩៩៣​ ដល់​១៩៩៤​ លោកបំរើការងារ​ជាមួយ​ United Nation World Food Program (UNWFP)មានតួនាទី​ជា​មន្រ្តី​ត្រួតពិនិត្យ​ចែកចាយ​ស្បៀងអាហារ​និងស្រាវជ្រាវ​ ជនភៀសខ្លួន ជនក្រីក្រ មេម៉ាយ កុមារ​កំព្រា​ ចាស់ជរា និង​វិភាគ​ទិន្នន័យ។ ចាប់​ពី​ឆ្នាំ​១៩៩៤​ ដល់់២០០០ លោក​ធ្វើការ​ជាមួយអង្គការ​ Action Nord Sud (ANS)តួនាទី​ជាជំនួយការ​គ្រប់គ្រង​គំរោង ទទួលបន្ទុក​ការងារ​អភិវឌ្ឍន៍មូលដ្ឋាន។​​ ចាប់ពី​ឆ្នាំ ២០០០​ ដល់២០០៩ លោកបំរើការងារ​ជាមួយ​កម្មវិធី​​UNDPផ្តើម​ចេញពីគំរោង​CARERE II, PLG, និងPSDD តួនាទី​ជាទីប្រឹក្សា​រដ្ឋបាលមូល​ដ្ឋាន​ ផ្តោតសំខាន់​លើការ​ពង្រឹងសមត្ថភាព​ កសាង​ផែនការ​និងថវិកា​ ប្រឹក្សាយោបល់​ សហប្រតិបត្តិការបច្ចេកទេស ត្រួតពិនិត្យ​និង​វាយ​តំលៃ។ ម្យ៉ាងទៀត​លោក ទទួលខុស​ត្រូវលើ​គំរោងអន្តរឃុំ(DIP & ICCP)រយៈពេល៣ឆ្នាំ។​ ជាពិសេស​លោកមានបទពិសោធន៍​ខាងជំនាញ​សម្របសម្រួល បណ្តុះបណ្តាល​ គ្រប់គ្រងហិរញ្ញវត្ថុ​ខ្នាតតួច ការងារអភិវឌ្ឍន៍​សហគមន៍ ជំនាញគូរផែនទី (GIS&GPS) និងជួសជុលកុំព្យូទ័រ។ លោក សុខា​ មានចំណង់​ចំណូលចិត្តរៀន​ភាសានិងជំនាញផ្សេងៗ និងទំនាក់ទំនង​មិត្តភាព។

ឈ្មោះ ហេង ហ្សូលី
មុខងារ មន្រ្តីជាន់ខ្ពស់ ផ្នែកទប់ស្កាត់បទល្មើស និងរក្សាសុវត្ថិភាពសហគមន៍
ប្រវតិ្តរូបសងេ្ខប

លោក ហេង ហ្សូលី បានចាប់ផ្តើមបំរើការងារ នៅក្នុងប្រព័ន្ធព្រហ្ម ទណ្ឌ និងយុត្តិធម៌‌ នៅក្នុងឆ្នាំ 2003 ជាមួយនិងគំរោង ccjap ដែល មានតួនាទីជាជំនួយការផែ្នកបណ្តុះបណ្តាល មុនពេលចាប់ផ្តើមបំរើ ការងារខាងលើនេះ លោក ហេង ហ្សូលី បានបង្កើត និងរៀបចំចាត់ ចែងសាលាបងៀ្រនភាសាខែ្មរដល់ ជនបរទេស តាមរយៈការបងៀ្រន និងផ្តល់ជំនាញភាសា ខែ្មរទាំងផែ្នកសរសេរ និងផែ្នកសន្ទនា និង ផ្តល់ ចំណេះដឹងទាក់ទងទៅនិងវប្បធម៌‌ និងអរិយ្យធម៌‌ នៃប្រទេសកម្ពុជា ដល់សិស្សជនជាតិបរទេសគ្រប់ជាតិសាសន៍ លោក ហេង ហ្សូលី ក៏បានបំរើការងារ នៅក្នុងអង្គការមួយចំនួនផេ្សងទៀត ផងដែរដូចជា គណៈកម្មាធិការទនេ្លមេគង្គ ក្រសួងកិច្ចការនារី អង្គការសេវាកម្ម អភិវឌ្ឍន៍អាល្លឺម៉ង់ និងអង្គការភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិ ជប៉ុន តាមរយៈការរៀបចំ និងផ្តល់កម្មវិធីបងៀ្រន ភាសាខែ្មរ ហើយនិងការផ្តល់ការយល់ដឹងផែ្នកវប្បធម៌‌ និងការរស់នៅក្នុង ប្រទេសកម្ពុជា លោក ហេង ហ្សូលី បានទទួល សញ្ញាប័ត្របរិញ្ញាប័ត្រ ផែ្នកគ្រប់គ្រងពីវិទ្យាស្ថាន ជាតិគ្រប់គ្រង និងសញ្ញាប័ត្របរិញ្ញាប័ត្រ ទី4 និងឌីផ្លូម៉ាផែ្នកបណ្តុះបណ្តាល និងវាយតំលៃ ពីមជ្ឈមណ្ឌល អូស្រ្តាលីសំរាប់ ការអប់រំផងដែរ

ឈ្មោះ វុធ​ រតនៈ
មុខងារ មន្ត្រីផ្នែករដ្ឋបាល
ប្រវតិ្តរូបសងេ្ខប

វុធ​ រតនៈ​ ចូលបម្រើការងារ​ក្នុងគម្រោង CCJAP III នៅថ្ងៃទី​០១ ខែ មករា ឆ្នាំ ២០១០។​ រតនៈ មានតួនាទី​បកប្រែ​របាយការណ៍ កិច្ចសន្យា អត្ថបទ សំបុត្រ និង​ឯកសារ​ផ្សេងៗទៀតពីភាសាខ្មែរ ទៅភាសាអង់គ្លេស និងពីភាសា​អង់គ្លេស​មកភាសាខ្មែរ។ តួនាទីផ្សេង​ទៀត​រួមមាន បកប្រែក្នុងពេលប្រជុំ សិក្ខាសាលា និង​បេសកកម្មតាមខេត្ត។ គាត់ទទួលបាន បរិញ្ញាបត្រផ្នែកអប់រំពី​វិទ្យាស្ថានភាសា​បរទេសនៅ​ក្នុងឆ្នាំ​២០០៩។ រតនៈ ធ្លាប់ធ្វើជាគ្រូបង្រៀនភាសា​អង់គ្លេស​អស់រយៈពេល​ជាង​២ឆ្នាំមកហើយ។ ជាងនេះ​ទៅទៀត គាត់​ក៏​មាន​បទពិសោធន៍​ការងារ​ជាប្រធាន​ផ្នែកភាសាអង់គ្លេស​ផងដែរនៅ​វិទ្យាស្ថាន​អនាគតយុវជន​កម្ពុជា​។​ គាត់មានឆន្ទៈ​យ៉ាង​មុតមាំ​និង​ស្មារតីការងារជាក្រុម​ ក្នុងការងារ​របស់គាត់ ហើយគាត់បានសាង​ចំណង​ទាក់ទង​ការងារ​យ៉ាងល្អ​​ជាមួយ​និងមិត្ត​រួម​ការងារ​របស់​គាត់​។​ គាត់​ធ្លាប់​ស្ម័គ្រចិត្ត​បង្រៀនសិស្ស​អនុវិទ្យា​ល័យ​ នៅតាម​បណ្តាខេត្ត​មួយចំនួន​ ដែលជាកម្មវិធី​មួយ​មានឈ្មោះថា កម្មវិធីអប់ច្បាប់សហគមន៍។ រតនៈ​ ទទួល​បានវិញ្ញាបនបត្រកោត​សរសើរអំពី​ស្នាដៃសិក្សា​របស់គាត់ក្នុងចំណាត់ថ្នាក់​លេខ ៥ នៅក្នុងឆ្នាំសិក្សាទី៣​របស់គាត់ ហើយនៅ​ថ្ងៃទី​ ២៨ និង​ទី​ ២៩ ខែ​ កុម្ភៈ ឆ្នាំ២០០៨ គាត់ទទួល​បាន​ជ័យ​លាភីលេខពីរ ក្នុងកម្មវិធី​ប្រកួតប្រជែង​ពិគ្រោះ​យោបល់​កូនក្តីលើកដំបូង​នៅ​កម្ពុជា។ ក្នុង​ពេល​បច្ចុប្បន្ននេះ គាត់កំពុងតែសិក្សានៅសាកល​វិទ្យាល័យបញ្ញាសាស្រ្ត​កម្ពុជា នៅក្នុងឆ្នាំទី៤ផ្នែក​ច្បាប់។

ឈ្មោះ យូ​ វាសនា
មុខងារ មន្រ្តីគំរោងផ្នែកគាំទ្រនិងផ្គត់ផ្គង់
ប្រវតិ្តរូបសងេ្ខប

វាសនា ចាប់ផ្តើមបំរើការងារក្នុងគម្រោងCCJAP III កាលពីខែកញ្ញា ឆ្នា២០០៧ដោយមានតួនាទីជាជំនួយការប្រធានរដ្ឋបាលនិងហិរញ្ញវត្ថុ។ ក្នុងតួនាទីនេះ វាសនាមិនត្រឹមតែជួយការងារប្រធានរដ្ឋបាលនិងហិរញ្ញវត្ថុតែប៉ុណ្ណោះទេ គឺផ្តល់ជំនួយការដល់ក្រុមការងារនៅក្នុងគម្រោងនៅពេលដែលចាំបាច់។ វាសនាមានការតាំងចិត្តក្នុងការបង្កើតចំណងមិត្តភាពល្អជាមួយក្រុមការងារ។ វាសនាចូលចិត្តស្តាប់បទចំរៀងបរទេស។

 

  Copyright by Global Justice Solutions (Asia) Pty Ltd.