Designed by: Manich Enterprise

ភាសាខ្មែរ   English

ស្ថាប័នដែលជាដៃគូរបស់យើង

រាជរដ្ធាភិបាលកម្ពុជា

ក្រសួងមហាផៃ្ទ :http://www.interior.gov.kh/

ក្រសូងយុត្តិធម៌: http://www.moj.gov.kh/

ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់​និងប្រពន័្ធយុត្តិធម៌/អង្គភាពគ្រប់គ្រងគំរោង: www.cljr.gov.kh

ដៃគូអភិវឌ្ឍន៍របស់យើង
រាជរដ្ធាភិបាលដាម៉ាកតាមរយះ​ DANIDA: 

www.danida-cambodia.org

ដៃគូអនុវត្តការងាររបស់យើង

ដំរីស្រាវជ្រាវ និង ផ្តល់ប្រឹក្សា (Domrei Research & Consulting)
ដំរីស្រាវជ្រាវ និង ផ្តល់ប្រឹក្សា គឹជាអង្គការមួយដែលមានបទពិសោធន៍ដ៍ទូលំទូលាយ ក្នុងការរៀបចំ ប្លង់ ស្រាវជ្រាវ ការពិនិត្យ អក្សរសាស្រ្ត និងការ ស្ទង់មតិ ផែ្អកលើគុណភាព និងបរិមាណ និង ការ ធ្វើវិភាគទិន្នន័យផង ហើយការងារពាក់ពន្ធ័ទាំងនេះ នឹង ត្រូវយកមកប្រើប្រាស់ ដើម្បីជួយក្នុង "ការឃ្លាំមើលពីខាងក្រៅ"​ តាមរយៈការធ្វើការស្ទង់មតិ និងការអងេ្កត ទៅតាមពេល វេលាមួយសម ស្រប ទៅលើវិធានបទនានា ដូចជា ការយល់ឃើញរបស់សហគមន៍ ចំពោះប៉ូលីស និងឥរិយាបទ ចំពោះសុវត្ថិភាព សហគមន៍ ការប្រើប្រាស់ជំរើសផេ្សងៗ សំរាប់ការផ្តន្ទាទោសដាក់គុកអនីតិជន និងការប្រព្រឹត្តរបស់ប៉ូលីស និងតុលាការ ចំពោះ ជនរងគ្រោះជាស្រ្តី ទទួលនូវអំពើបទល្មើស ព្រហ្មទណ្ឌនោះ

អង្គការ យេនឌ័រ និង អភិវ្ឍន៍ ដើម្បីកម្ពុជា (GAD/C) www.gad.org.kh
អង្គការ យេនឌ័រ និង អភិវ្ឍន៍ ដើម្បីកម្ពុជា បានជួយលើកកំពស់សមធម៌‌យេនឌ័រអោយមាន ទាំងនៅ ក្នុងសង្គម សេដ្ឋកិច្ច និង នយោបាយ ក្នុងប្រទេសកម្ពុជា តាមរយៈការតស៊ូមតិ បណ្តាញការងារ ការ បណ្តុះបណ្តាល និង ការផ្សព្វផ្សាយពត៍មាន ហើយ អង្គការនេះបានផ្តល់ទីប្រឹក្សាផែ្នកយេនឌ័រមួយរូប សម្រាប់គំរោង និង ការចូលរួមរបស់អង្គការនេះ ដើម្បីធានាអោយបាននូវលំហូរ ពត៍មានស្តីពីការ អភិវឌ្ឍន៍ទាំងនៅក្នុងរដ្ឋាភិបាល និងបណ្តាញអភិវឌ្ឍន៍ យេនឌ័រនៃអង្គការមិនមែនរដ្ឋាភិបាលផងដែរ កម្មវិធី សិក្សាមួយដែលអនុវត្តដោយ អង្គការ យេនឌ័រ និង អភិវ្ឍន៍ ដើម្បីកម្ពុជា នឹងត្រូវអភិវឌ្ឍន៍ បនែ្ថមទៀត ដើម្បីជួយលើកកំពស់ និងបេ្រញ្ជៀបបញ្អាយេនឌ័រនេះ តាមរយៈមន្រ្តីរដ្ឋាភិបាល ទាំងនៅ ក្នុងក្រសួងមហាផៃ្ទ និង ក្រសួងយុត្តិធម៌‌

អង្គការ គូលីសារ (Khulisa) www.khulisaservices.co.za
អង្គការ គូលីសារ គឹជាអង្គការមួយនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងផ្តល់ការអប់រំ និង ការបណ្តុះ បណ្តាលវិជ្ជាជីវៈ ស្របទៅ តាម វប្បធម៌‌ប្រពៃណី និង ការអភិវឌ្ឍន៍បុគ្គលម្នាក់ៗ នៅតាមសហគមន៍ សាលារៀន កនែ្លងមានសុវត្ថិភាព និង នៅតាមមណ្ឌលអប់រំ កែប្រែ ហើយអង្គការនេះ បានបង្អាញអំពី ចំណាប់អារម្មណ៍យ៉ាងខ្លំាងទៅលើកម្មវិធីទាំងអស់នេះជូន គណៈប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ក្នុង ដំណើរ​ទស្សនៈកិច្ចសិក្សាមួយទៅកាន់ អាហ្រ្វិកខាងត្បូង នេះគឺជាការចូលរួមមួយ ដែលនឹងយក មកប្រើប្រាស់ ដើម្បី ពង្រឹង និងបំពេញបនែ្ថមទៅលើកិច្ចខិតខំប្រឺងប្រែងកំណែទំរង់ពន្ធនាគាររបស់ គំរោងជំនួយផែ្នកព្រហ្មទណ្ឌនិងយុតិ្តធម៌‌នៅកម្ពុជា ជាពិសេសផ្តោតលើ កម្មវិធីស្តារនីតិសម្បទា មិត្តអប់រំមិត្តអំពីមេរោគអេដស៍ និង ជម្ងឺអេដស៍ ការបណ្តុះបណ្តាលគ្រូបង្គោល ព្រមទាំងកម្មវិធីធ្វើ សមាហរណកម្ម ដើម្បីទ្រទ្រង់ដល់ការកាត់បន្ថយការប្រព្រឹត្តបទល្មើសឡើងវិញនៃជនទាំងនោះ

អង្គការ ទស្សនៈពិភពលោក (World Vision) www.worldvision.org.kh
តាមរយៈកម្មវិធីសន្តិភាព និង យុត្តិធម៌‌នៃអង្គការទស្សនៈពិភពលោក បាននិងកំពុងផ្តល់ដោយ ការគោរពទៅលើគំនិតផ្តួចផ្តើម មួយចំនួនស្របតាមគំរោងផ្តោតយកចិត្តទុកដាក់លើមូលបទសំខាន់ៗ គឺចាប់ពីថ្នាក់ភូមិរហូតដល់ថ្នាក់ខេត្ត ការចូលរួមពាក់ ពន័្ធទាំងអស់នេះ នឹងជួយគាំទ្រដល់ ការពង្រីក យ៉ាងច្បាស់នៃគំនិតផ្តួចផ្តើមនានារបស់អង្គការទស្សនៈពិភពលោក តាមសំណើ រចនាសម្ពន្ធ័ផែ្នកទប់ ស្កាត់បទល្មើស និងសុវត្ថិភាពសហគមន៍ ក្នុងគោលបំណងបេ្រញ្ជៀបកម្មវិធីទាំងអស់នេះតាមរយៈ ក្របខ័ណ្ឌ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។

សាកលវិទ្យាល័យបញ្ញាសាស្រ្ត កម្ពុជា (PUC) www.pannasastra.org/PUC
សាកលវិទ្យាល័យបញ្ញាសាស្រ្ត កម្ពុជានឹងជួយគាំទ្រតាមរយៈនិសិ្សតផែ្នកអប់រំច្បាប់សហគមន៍នៅតាម ទីកនែ្លងរបស់គំរោង ដើម្បី ជួយគាំទ្រដល់ទិសដៅនៃការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌។‌ បែបនេះនឹងជួយ ប្រជាពលរដ្ឋទូទៅក្នុងសហគមន៍យល់ដឹងកាន់តែប្រសើរ នូវអត្ថន័យនីតិរដ្ឋ ព្រមទាំងចេះការពារសិទ្ធិ និងឯកសិទ្ធិរបស់ខ្លួន។ សាកលវិទ្យាល័យបញ្ញាសាស្រ្ត កម្ពុជានឹងផ្តល់ការជួយគាំទ្រ ផែ្នកកម្មវិធីអប់រំ និងទំនាក់ទំនងស្ថាប័នកំរិតទី3 ដើម្បីជួយគាំទ្រដល់យុត្តិធម៌‌សហគមន៍ និងសកម្មភាពពង្រឹង វិស័យ ច្បាប់ និងប្រព័ន្ធយុត្តិធម៌‌ផងដែរ ។

អង្គការសង្រោ្គះកុមារ (អូស្រ្តាលី) (SCA) www.savethechildren.org.au
អង្គការសង្រោ្គះកុមារ (អូស្រ្តាលី) នឹងផ្តល់ប្រឹក្សាយោបល់ ដែលគេយកចិត្តទុកដាក់លើបញ្អារបស់ កុមារ នៅក្នុងផែនការរបស់ គំរោង គណៈកម្មការផ្តល់ប្រឹក្សាយោបល់ស្តីពី យុវវ័យគំរូរបស់អង្គការ សង្រោ្គះកុមារ(អូស្រ្តាលី) នឹងត្រូវបាន ប្រើប្រាស់ ដើម្បីផ្តល់ ប្រឹក្សាយោបល់ស្តីពីយុវវ័យទៅក្នុងការ រៀបចំ ការអនុវត្តន៍ និងការត្រួតពិនិត្យវាយតំលៃរបស់គំរោង អំពីសកម្មភាពយុវវ័យជា មជ្ឈមណ្ឌល គំនិតផ្តួចផ្តើមមួយចំនួនដូចជា យុទ្ធសាស្រ្តទប់ស្កាត់ និងការពារការរំលោភលើកុមារ របស់អង្គការ សង្រោ្គះកុមារ (អូស្រ្តាលី)ក៏នឹងត្រូវបានដាក់បញ្ចូលទៅក្នុងរចនាសម្ព័ន្ធរបស់គំរោងផងដែរ គឺក្នុងទស្សនៈ ដើម្បីជំរុញលើកទឹកចិត្ត ឲ្យមានការ បេ្រញ្ជៀបបញ្អាកុមារតាមរយៈរាជរដ្ឋាភិបាល

មជ្ឈមណ្ឌលទប់ស្កាត់បទល្មើសឆ្លងដែន (CTCP) www.uow.edu/law
មជ្ឈមណ្ឌលទប់ស្កាត់បទល្មើសឆ្លងដែនមានមជ្ឈមណ្ឌលជាអង្គភាពស្រាវជ្រាវ និងបងៀ្រនមួយ ដែលផ្តោតទៅលើការប្រតិបត្តិការ ការទប់ស្កាត់ និងការឆ្លើយតបទៅនឹងបទល្មើសឆ្លងដែន។ មជ្ឈមណ្ឌលនេះនឹងធ្វើការផ្តោតជារួម ក្នុងការផ្តល់ជំនួយបចេ្ចកទេស ការស្រាវជ្រាវ និងការបណ្តុះបណ្តាលមន្រ្តី ដើម្បីជួយក្នុងការផ្លាស់ប្តូរពត៌‌មានគ្នាទៅវិញទៅមក ។

Assai www.assai.com.au
Assai ជាអ្នកឯកទេសក្នុងភាគហ៊ុនដឹកនាំគំរោងហេដ្ឋារចនាសម្ព័ននិងសាងសង់ និងជាអ្នកប្រមូល ផ្តុំចំណេះដឹងនិងធនធាន ក្នុងស្រុករួមផ្សំជាមួយប្រព័ន្ធ និងគោលការណ៍អនុវត្តជាក់សែ្តង របស់ បរទេសប្រកបដោយប្រសិទ្ធភាព។ Assai​ នឹងជួយក្នុង ការរៀបចំយុទ្ធសាស្រ្តសំរាប់វិនិយោគ លើការ ងារសាងសង់ ដែលមានដូចជាវិធីសាស្រ្តសំរាប់កសាងសមត្ថភាពនៅតាមស្ថាប័ន ផែ្នកឯកជន និងសហគមន៍ ប្រកបដោយចិរភាព។

 

  Copyright by Global Justice Solutions (Asia) Pty Ltd.