Designed by: Manich Enterprise

ភាសាខ្មែរ   English

 

ដំណឹងផ្សេងៗ


Back to List News

សន្និបាត ស្តីពីអ្នកគ្រប់គ្រងប្រព័ន្ធអប់រំកែប្រែនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

សន្និបាត​លើក​ទី​២៨​ ស្តី​ពី​អ្នកគ្រប់គ្រង​ប្រព័ន្ធ​អប់រំ​កែប្រែ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​រៀបចំ​នៅ​ កោះ​ឡាំង​កា​វី​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ចាប់ពី​ថ្ងៃ​ទី​ ២៣​ដល់​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៨​។​ គណៈប្រតិភូ​របស់​ប្រទេស​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហេង​ ហាក់​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ចូលរួម​ក្នុង​សន្និបាត​នេះ​ហើយ​ព្រមទាំង​ធ្វើ​កំណត់​បង្ហាញ​លើ​ប្រធានបទ​ចំនួន​២​។​

​អង្គសន្និបាត​បាន​លើកយក​របៀបវារៈ​ចំនួន​៤​មក​ពិភាក្សា​ក្រោម​ប្រធានបទ​ (​រួបរួម​គ្នា​)
  1. ​របាយការណ៍​ថ្នាក់​ជាតិ​ស្តី​ពី​វិស័យ​ពន្ធនាគារ​បច្ចុប្បន្ន​
  2. តុល្យភាព​រវាង​ការ​គ្រប់គ្រង​ព​ន្ធា​គារ​ ជាមួយ​ការ​កើនឡើង​នូវ​ការ​ត្រួតពិនិត្យ​ពន្ធនាគារ​ពី​ស្ថាប័ន​ខាងក្រៅ​
  3. ​ការ​អនុវត្តន៍​ល្អ​ក្នុង​ការ​ស្តា​នីតិសម្បទា​សំរាប់​អ្នកទោស​ស្ត្រី​ និង​ក្រុម​អ្នកទោស​ពិសេស​ដ៏​ទៃ​ទៀត​
  4. ​ទំនាក់ទំនង​គ្រួសារ​ និង​សហគមន៍​ក្នុង​ដំណើរការ​ស្តា​នីតិសម្បទា​

​ប្រទេស​ដែល​ចូលរួម​ទាំងអស់​បាន​ផ្តល់​ជា​ឯកសារ​និង​ធ្វើ​កំណត់​បង្ហាញ​លើ​របៀបវារៈ​ទី​១​ ហើយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ធ្វើ​កំណត់​បង្ហាញ​លើ​របៀបវារៈ​ទី​៣​ ដោយ​ផ្តោត​លើ​បញ្ហា​អ្នកទោស​ស្ត្រី​។​ ប្រធានបទ​(​រួបរួម​គ្នា​)​នេះ​គឺ​ដើម្បី​អោយ​អ្នកចូលរួម​ទាំងអស់​ពិចារណា​ពី​ប្រសិទ្ធភាព​នៃ​សកម្មភាព​សមាហរណកម្ម​និង​ស្តា​នីតិសម្បទា​សំរាប់​ទណ្ឌិត​ ដើម្បី​កុំអោយ​ប្រព្រឹត្ត​បទល្មើស​បន្ត​ទៀត​និង​ដើម្បី​ចូលរួម​ចំណែក​ដល់​សុវត្ថិភាព​សហគមន៍​។​

​មាន​ប្រទេស​ចំនួន​២៥​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ បាន​ចូលរួម​ក្នុង​សន្និបាត​នេះ​ ដោយ​មាន​គណៈប្រតិភូ​ជាង​២០០​ នាក់​។​ សន្និបាត​នេះ​គឺជា​វេទិការ​មួយ​ដែល​ផ្តល់​ឱកាស​អោយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ឯកទេស​ក្នុង​វិស័យ​ពន្ធនាគារ​នៅ​ក្នុង​តំបន់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​កបាន​មក​ជួប​ពិភាក្សា​និង​ចែករំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​។​ គណៈប្រតិភូ​ក៏​បាន​ទៅ​ទស្សនៈ​សិក្សា​តាម​បណ្តា​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដើម្បី​ពិនិត្យ​ជាក់ស្តែង​លើ​ការងារ​គ្រប់គ្រង​ពន្ធនាគារ​ និង​ផ្លាស់​ប្តូរ​យោបល់​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​សំរាប់​ការ​អភិវឌ្ឍន៍​ពន្ធនាគារ​អោយ​មាន​ បទដ្ឋាន​ឆ្លើយ​តប​ទៅ​នឹង​គោលការណ៍​អនុវត្ត​អន្តរជាតិ​និង​ក្នុង​តំបន់​។​

​សន្និបាត​ប្រភេទ​នេះ​គឺ​ត្រូវ​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ចូលរួម​សន្និបាត​តាំងពី​ឆ្នាំ​១៩៩៨​ ព្រមទាំង​បង្កើត​នូវ​បណ្តាញ​និង​ទំនាក់ទំនង​ល្អជា​មួយ​ផ្នែក​អប់រំ​កែប្រែ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​

​បទ​ពិសោធន៍​ដែល​បាន​ពី​សន្និបាត​កន្លង​មក​ ត្រូវ​បាន​យក​មក​ប្រើប្រាស់​ក្នុង​កំណែទម្រង់​ពន្ធនាគារ​ ដោយ​ផ្តោត​ជា​ពិសេស​ទៅ​លើ​ការ​រៀបចំ​បទដ្ឋាន​ថ្មី​ និង​សន្តិសុខ​។​

 

  Copyright by Global Justice Solutions (Asia) Pty Ltd.