Designed by: Manich Enterprise

ភាសាខ្មែរ   English

 

ដំណឹងផ្សេងៗ


Back to List News

ក្រុមការងារយេនឌ័ររបស់ពន្ធនាគារ

ក្រុមការងារ​យេ​ន​ឌ័​រ​របស់​ពន្ធនាគារ​ បាន​រៀបចំ​កិច្ចប្រជុំ​ជា​លើក​ទី​មួយ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែសីហា​ ឆ្នាំ​២០០៨​ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​។​ សមាជិក​ក្រុមការងារ​រួម​មាន​ទាំង​បុរស​និង​ស្ត្រី​ដែល​ជា​ប្រធាន​ ការិយាល័យ​ និង​ ពន្ធនាគារ​ ដោយ​មាន​លោកស្រី​ សោម​ សួគ៌ា​ អនុប្រធាន​នាយកដ្ឋាន​មធ្យោបាយ​ ធ្វើ​ជា​ប្រធាន​ក្រុមការងារ​យេ​ន​ឌ័​រ​។​

កិច្ចប្រជុំ​នេះ​មានការ​ជួយ​រៀបចំ​និង​ធ្វើ​ផែនការ​ ដោយ​កញ្ញា​ នួន​ សុខ​ជា​ មន្ត្រី​គំរោង​CCJAP​ ផ្នែក​យេ​ន​ឌ័​រ​។​ កិច្ចប្រជុំ​លើក​ទី​មួយ​បាន​រៀបចំ​ឡើង​ដើម្បី​ធ្វើការ​ណែនាំ​សមាជិក​អោយ​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​ និង​ដើម្បី​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេ​ន​ឌ័​រ​របស់​គំរោង​CCJAP​។​

សមាជិក​ក្រុមការងារ​បាន​ចាប់ផ្តើម​ធ្វើការ​កណ​ត់​ពី​តំរូវការ​វគ្គ​បណ្តុះបណ្តាល​សំរាប់​ក្រុម​និង​សំរាប់​សមាជិក​ជិ​ក​និ​មួយៗ​របស់​ក្រុមការងារ​ ដើម្បី​អាច​ជួយ​អោយ​ពួក​គេ​កាន់តែ​យល់​ច្បាស់​ ពី​គោល​គំនិត​យេ​ន​ឌ័​រ​ និង​ ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​ និង​បញ្ហា​យេ​ន​ឌ័​រដែ​ល​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​ដែល​ពួក​គេ​កំពុង​អនុវត្ត​នៅ​ក្នុង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​។

 

  Copyright by Global Justice Solutions (Asia) Pty Ltd.