Designed by: Manich Enterprise

ភាសាខ្មែរ   English

 

ដំណឹងផ្សេងៗ


Back to List News

ក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ គ្រប់គ្រងពន្ធនាគារកម្ពុជា

ក្រុមការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ពន្ធនាគារ​កម្ពុជា​ បាន​រៀបចំ​វគ្គ​សិក្ខាសាលា​ កាលពី​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​ ២០០៨​ នៅ​សណ្ឋាគារ​ Imperial​ Garden​ ដើម្បី​ត្រួតពិនិត្យ​សេចក្តីព្រាងច្បាប់​ចុង​ក្រោយ​។​

លោក​ គុយ​ ប៊ុ​ន​សន​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ធ្វើ​ជា​ប្រធាន​ក្រុម​ ការងារ​ និង​បាន​ដឹកនាំ​វគ្គ​សិក្ខាសាលា​នេះ​។​ លោក​ គុយ​ ប៊ុ​ន​សន​ និង​សមាជិក​ក្រុមការងារ​ផ្សេង​ទៀត​ ដែល​មក​ពី​នាយកដ្ឋាន​ផ្សេងៗ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ចូលរួម​ក្នុង​ដំណើរការ​ពិភាក្សា​នេះ​ ដោយ​មានការ​សម្របសម្រួល​ដោយ​ លោកស្រី​ Rani​ Young​ និង​លោក​ ឡ​ម​ គុណ​បុត្រ​ មន្ត្រី​គម្រោង​ ផ្នែក​គ្រប់គ្រង​ពន្ធនាគារ​ និង​បាន​សរសេរ​សេចក្តីព្រាងច្បាប់​នេះ​ឡើង​ ដោយ​ដាក់​បញ្ចូល​នូវ​តំរូវការ​នានា​របស់​នាយកដ្ឋាន​នៅ​ក្នុង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​។​

សិក្ខាសាលា​នេះ​មាន​លទ្ធផល​ជា​ផ្លែផ្កា​ ដែល​ឥឡូវនេះ​យើង​អាច​យក​សេចក្តីព្រាងច្បាប់​ចុង​ក្រោយ​ស្តី​ពី​ការ​គ្រប់គ្រង​ពន្ធនាគារ​កម្ពុជា​ ទៅ​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​ដៃគូ​ដែល​ពាក់ព័ន្ធ​។

 

  Copyright by Global Justice Solutions (Asia) Pty Ltd.