|
|
ដំណឹងផ្សេងៗ
Back to List News
សិក្ាសាលាស្តីពីការពិនិត្យឡើងវិញនូវការអនុវត្តន៍យុទ្ធសាស្រ្តកំណែទម្រង់ពន្ធនាគារ និងការផ្សព្វផ្សាយអំពីនីតិវិធីគ្រប់គ្រងឧស្សាហកម្ម និងកសិកម្ម |
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ អគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំសិក្ខសាលាស្តីពីការពិនិត្យឡើងវិញនូវការអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់ពន្ធនាគារ សំរាប់ឆមាសទី១ និងការផ្សព្វផ្សាយអំពីនីតិវិធីគ្រប់គ្រងឧស្សាហកម្មនិងកសិកម្មពន្ធនាគារ។ សិក្ខសាលាមានគោលបំណងផ្តល់នូវឱកាសអោយសិក្ខកាមចូលរួមពាក់ព័ន្ធវាយតំលៃនូវការអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់ពន្ធនាគារ ព្រមទាំងលើកឡើងនូវការលំបាកទាំងឡាយ ដែលបានជួបប្រទះនៅតាមពន្ធនាគារនីមួយៗ ហើយរៀបចំទិសដៅសំរាប់អនាគត។ សិក្ខាសាលា ក៏បានផ្សព្វផ្សាយអំពីនីតិវិធីគ្រប់គ្រងឧស្សាហកម្ម និងកសិកម្មពន្ថនាគារផងដែរ។
ស្ថាប័នមកពីតំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ មន្ត្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារនិងប្រធានពន្ធនាគារទូទាំងប្រទេសបានមកចូលរួមក្នុងសិក្ខាសាលានេះ។
សិក្ខាកាមបានសំដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះគោលបំណង និងការរៀបចំសិក្ខាសាលាបែបនេះហើយបានស្នើអោយមានសិក្ខាសាលាថ្នាក់ជាតិប្រភេទនេះ ដើម្បីអាចអោយពួកគេបន្តការផ្លាស់ប្តូរចំណោះដឹង និងបទពិសោធន៍។ សិក្ខាសាលាបែបនេះអាចមានសារៈសំខាន់ថែមទៀត បើសិនជាមានតំណាងពីតុលាការចូលរួម ដើម្បីពិភាក្សាអំពីបញ្ហានានាដែលនៅមិនទាន់បានដោះស្រាយ ហើយព្រមទាំងលើកទឹកចិត្តអោយអង្គការក្រៅរដ្ឋាភិបាលចូលរួមបានច្រើនក្នុងការជួយគាំទ្រអគ្គនាយកដ្ឋានពន្ធនាគារ និងដំណើរការអនុវត្តកំណែទម្រង់។
|
|
| |
|
|
Copyright by Global Justice Solutions (Asia) Pty Ltd. |
|
|