|
|
ដំណឹងផ្សេងៗ
Back to List News
ជំនួយសប្បុរសធម៌សំរាប់ជនរងគ្រោះដោយសារព្យុះស៊ីក្លូន នៅប្រទេសភូមា |
កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០០៨ ព្យុះស៊ីក្លូនត្រួពិច បានបក់បោកមកលើឆ្នេរសមុទ្ររបស់ប្រទេសភូមា ក្នុងល្បឿន១៨០គ.ម/ម៉ោង ដែលបណ្តាលប្រជាជនជាច្រើនគ្មាជំរក។ ចំនួនមនុស្សស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូននេះបានកើនឡើងលើចំនួន២២,០០០នាក់ និងមនុស្ស៤១,០០០នាក់បាត់ខ្លួន។ ប្រជាជនរាប់ម៉ឺននាក់គ្មានទីជំរក គ្មានទឹកស្អាត និងអាហារ។ វិទ្យុរបស់ប្រទេសភូមា បានរាយការណ៍ថាមនុស្សចំនួន២២,៤៦៤នាក់ត្រូវបានអះអាងថាបាត់បង់ជីវិត។
នៅថ្ងៃទី៧ ខែឧសភា គម្រោងជំនួយផ្នែកព្រហ្មទណ្ឌនិងយុត្តិធម៌នៅកម្ពុជា ដំណាក់កាលទី៣ បានអំពាវនាវរកមូលនិធិពីក្រុមការងាររបស់គម្រោងដើម្បីជួយដល់ជនរងគ្រោះដោយសារព្យុះស៊ីក្លូន Nirgis នៅភូមា។ គម្រោងCCJAP III បានប្រគល់ជំនួយសប្បុរសធម៌ចំនួន១,២២៥ដុល្លាអាមេរិច ជូន អង្គការផេកកម្ពុជា។ អង្គការផេកកម្ពុជា ត្រូវបានចាត់ទុកជាច្រកមួយដ៏មានប្រសិទ្ធិភាពបំផុតដើម្បីនាំយកជំនួយសប្បុរសធម៌នេះទៅដល់ជនរងគ្រោះដោយផ្ទាល់។
យោងតាមសេចក្តីអំពាវនាវរបស់អង្គការផេកសំរាប់ជួយជនរងគ្រោះនៅភូមា បានបញ្ជាក់ថា ៖ អង្គការផេកប្រចាំនៅប្រទេសភូមាមានបុគ្គលិកចំនួនជាង១,៤០០នាក់ ដែលធ្វើការនៅក្នុងភូមិចំនួនជាង៤,០០០ ទូទាំងប្រទេសភូមា។ បុគ្គលិកចំនួន៤០០នាក់ដែលធ្វើការនៅក្នុងខេត្តចំនួន៧ (មានភូមិចំនួន៨០៥ភូមិ) ដែលជាកន្លែងរងគ្រោះដោយសារព្យុះស៊ីក្លូន។ ដោយមានការសហការជាមួយបណ្តាអង្គការអន្តរជាតិផ្សេងៗទៀត អង្គការផេកបានបង្កើតបណ្តាញការងារក្នុងការឆ្លើយតបដល់គ្រោះមហន្តរាយនេះ អង្គការផេកបានប្រមែប្រមូលធនធានដើម្បីជួយសង្គ្រោះ និងផ្តល់ស្បៀងអាហារដល់ប្រជាជនដែលមានចំនួន៧៥,០០ គ្រួសារ និងជួយប្រជាជនចំនួន៥០,០០០គ្រួសារ អោយមានការប្រើប្រាស់ទឹកស្អាត និង២០,០០០គ្រួសារទទួលពីដុងទឹកសំរាប់ប្រើប្រាស់។
|
|
| |
|
|
Copyright by Global Justice Solutions (Asia) Pty Ltd. |
|
|