|
លោក
ខុន ខតសូឡាយធីស
បានវិលត្រលប់ទៅស្រុកកំណើតនិងជួបជុំគ្រួសាររបស់គាត់វិញកាលពីថ្ងៃទី២៧ ខែមិនា
ឆ្នាំ២០០៨ បន្ទាប់ពីបានបំពេញការងារអស់រយៈ១ឆ្នាំ
ជាទីប្រឹក្សានគរបាល ក្នុងគម្រោងជំនួយផ្នែកព្រហ្មទណ្ឌនិងយុត្តិធម៌នៅកម្ពុជា
ដំណាក់កាលទី៣
។ លោក ខុន
នឹងវិលត្រលប់ទៅទីក្រុង
ខេន បេរ៉ា
(Canberra) ដែលគាត់ត្រូវចូលរួមក្នុងក្រុមអភិវឌ្ឍន៍អន្តរជាតិ ដោយរង់ចាំការចាត់តាំងតួនាទីថ្មីបន្ទាប់ទៀត។
លោក
ខុន បានមកដល់ប្រទេសកម្ពុជានៅក្នុងខែកុម្ភះ ឆ្នាំ២០០៧ ដោយបាននាំយកបទពិសោធន៍រយៈពេល៣០ឆ្នាំ
ក្នុងការងារនគរបាល ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំនគរបាលជាតិកម្ពុជា។ ក្នុងកំឡុងពេលបំពេញ
ការងារ
គាត់បានជួយដល់ដំណើរការបង្កើតផែនការយុទ្ធសាស្ត្ររបស់នគរបាលជាតិ និងលើកកំពស់សមត្ថភាពនគរបាលជាតិផ្នែកស៊ើបអង្កេតកន្លែងកើតហេតុ។
លោក
ខុន ទទួលបានការគោរព និងរាប់អានយ៉ាងខ្លាំងពីសំណាក់អ្នករួមការងារក្នុងគម្រោងCCJAP និងសមភាគីកម្ពុជា។ ភាពរួសរាយរាក់ទាក់របស់គាត់
បានធ្វើអោយមនុស្សជាច្រើនចូលចិត្តរាប់អានគាត់ និងមានការនឹករលឹកគាត់យ៉ាងខ្លាំងពេល គាត់ចាកចេញទៅ។
លោក ខុន គឺជាអ្នកការទូតគំរូមួយរូប សំរាប់ប្រទេសអូស្ត្រាលី និងសំរាប់ប៉ូលីសសហព័ន្ធអូស្ត្រាលី។
ក្នុងពេលទន្ទឹមគ្នានេះ
ទីប្រឹក្សាថ្មីផ្នែកនគរបាល គឺលោក
អៀន ប៊េត
(Ian Bate) មកពីប៉ូលីសសហព័ន្ធអូស្ត្រាលី បានមកដល់ប្រទេសកម្ពុជានៅ ថ្ងៃទី១៧
ខែមិនា
ឆ្នាំ២០០៨ ដើម្បីបន្តការងារពីលោក
ខុន។
ក្រុមការងាររបស់យើងមានការស្វាគមន៍ដល់លោក
អៀន ព្រមទាំងផ្តល់ការគាំទ្រដល់រូបលោកផងដែរ។
មុនពេលលោក
ខុន បពា្ចប់ការងារ
លោកបានឆ្លើយតបនូវសំណួរមួយចំនួនដែលទាក់ទងនិងការងាររបស់លោកក្នុងប្រទេសកម្ពុជា ជាមួយនគរបាលជាតិ។
សំណួរ៖ សូមលោកជម្រាបជូនពីសមិទ្ធិផលសំខាន់ៗ ដែលទទួលបានក្នុងអំឡុងពេល១ឆ្នាំ ដែលលោកធ្វើជាទីប្រឹក្សានគរបាល?
ខ្ញុំអាចនិយាយថា សមិទ្ធិផលសំខាន់ៗដែលខ្ញុំទទួលបានគឺទំនាក់ទំនងល្អដែលខ្ញុំមានជាមួយដៃគូរដ្ឋាភិបាល។ ទំនាក់ទំនងដ៏ល្អនេះបានជួយអោយខ្ញុំអាចបំពេញការងារដោយមានភាពងាយស្រួល។
សំណួរ៖ តើលោកមានជំនឿចិត្តទេថា នគរបាលជាតិកម្ពុជាឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរដើម្បីអនុវត្តផែនការយុទ្ធសាស្ត្ររបស់ខ្លួន?
នគរបាលជាតិកម្ពុជា
គឺជាអង្គភាពមួយដ៏ឆ្នើម ហើយការប្តេជ្ញាចិត្តដែលពួកគេបានបង្ហាញចេញតាមរយៈការរៀបចំបង្កើត ផែនការយុទ្ធសាស្ត្ររបស់ពួកគេ គឺជាគំរូមួយដ៏ល្អ។ ខ្ញុំជឿជាក់ថាការអនុវត្តន៍ផែនការយុទ្ធសាស្ត្រនេះនឹងមានលក្ខណៈ
ងាយស្រួលសំរាប់ពួកគេ។
សំណួរ៖ តើលោកមានអ្វីខ្លះសំរាប់បន្សល់ទុកអោយ ទីប្រឹក្សាថ្មីផ្នែកប៉ូលីស គឺលោក អៀន ប៊េត ដែរឫទេ?
នេះជាសំណួរមួយដែលពិបាកឆ្លើយ... ខ្ញុំជឿជាក់ថាអ្វីដែលខ្ញុំមានសំរាប់
លោក អៀន គឺទំនាក់ទំនងល្អដែលខ្ញុំមានជាមួយនគរបាលជាតិកម្ពុជា
ជាមួយCCJAP III និងជាមួយប៉ូលីសសហព័ន្ធអូស្ត្រាលី។ហើយខ្ញុំក៏ជឿជាក់ដែរថា
អ្វីដែលបន្សល់ទុកនេះនឹងធ្វើអោយការចាប់ផ្តើមការងាររបស់លោក
អៀនមានលក្ខណៈរលូន។
សំណួរ៖ តើលោកគិតថាអ្វីទៅជាតម្រូវការចាំបាច់បំផុតសំរាប់នគរបាលជាតិកម្ពុជា?
ខ្ញុំគិតថាតម្រូវការចាំបាច់សំរាប់នគរបាលជាតិកម្ពុជាគឺការបង្កើត ច្បាប់នគរបាល (ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ) និងបន្តដោយធ្វើការវិភាគតម្រូវការផ្នែកប្រតិបត្តិការ
ទាំងអស់នេះគឺជាអ្វីដែលថ្នាក់ដឹកនាំចង់បាន។
សំណួរ៖ តើអ្វីជាចំនុចលេចធ្លោ និងមិនលេចធ្លោ សំរាប់ការរស់នៅរបស់លោក ក្នុងទីក្រុងភ្នំពេញនេះ?
ចំនុចដែលលេចធ្លោនិងពេញចិត្តសំរាប់ការរស់នៅទីនេះគឺចំណងមិត្តភាពដែលខ្ញុំបានបង្កើតឡើងទាំងទំនាក់ទំនងការងារនិងផ្ទាល់ខ្លួន
ហើយខ្ញុំមិនអាចភ្លេចគេទាំងអស់គ្នាទេ។ ចំណែកឯចំនុចដែលខ្ញុំមិនសូវសប្បាយចិត្តនោះគឺត្រូវទៅឆ្ងាយ
ពីអ្នកទាំងអស់គ្នា និងចាកចេញពីទីក្រុងភ្នំពេញនេះតែម្តង។
|