Designed by: Manich Enterprise

ភាសាខ្មែរ   English

 

ដំណឹងផ្សេងៗ


Back to List News

អនុសារណៈនៃកិច្ចព្រមព្រៀងរវាង CCJAP III និង DIHR​ ស្តីពីប្រព័ន្ធត្រួតពិនិត្យនិងសូចនករ

គម្រោងCCJAP បានចុះហត្ថលេខាលើអនុសារណៈនៃកិច្ចព្រមព្រៀងជាមួយ វិទ្យាស្ថានដាណឺម៉ាកសំរាប់សិទ្ធិមនុស្ស (DIHR) ស្តីពីប្រព័ន្ធត្រួតពិនិត្យនិងសូនករ កាលពីថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០០៨ នៅការិយាល័យរបស់គម្រោងCCJAP ក្នុងនាមអោយអង្គភាពគ្រប់គ្រងគម្រោង និង DANIDA គម្រោងបានធ្វើកិច្ចព្រមព្រៀងជាមួយ DIHR ដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុង ការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ តាមរយៈការ គាំទ្រការបង្កើតជាប្រព័ន្ធត្រួតពិនិត្យនិងសូនករ

គម្រោង នេះ​ទទួល​ការ​ឧ​ប​ត្ថ​ម​មូលនិធិ​រួម​គ្នា​ពី​ DANIDA និង​ AusAID តាម​រយៈ​CCJAP III និង​ដោយ​ផ្អែក​តាម​កិច្ច​ សហប្រតិបត្តិការ​យូរអង្វែង​ជាមួយ​អង្គភាព​សម្របសម្រួល​អចិន្ត្រៃយ៍​/ អង្គភាព​គ្រប់គ្រង​គម្រោង​ (PCB/PMU) និង​ តួនាទី​ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​រួម​គ្នា​។​ ខាង​DIHR ត្រូវ​បាន​ស្នើ​អោយ​ផ្តល់​ជា​ជំនួយការ​ បច្ចេកទេស​និង​ប្រឹក្សា​យោបល់​ ដល់​គម្រោង​។​

ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​ យុត្តិធម៌​បាន​ផ្តល់​ជា​អនុសាសន៍​អោយ​បង្កើត​ជា​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​ សូ​ច​នករ​ រវាង​ រដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​អភិវឌ្ឍន៍​ ដោយ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ី​វិល​។​ ដំណើរការ​នេះ​ នឹង​ធានា​អោយ​អ្នក​ ពាក់ព័ន្ធ​ទាំងអស់​មាន​ក្រប​ខ​ណ្ឌ័​យោង​ដូចៗ​គ្នា​នៅ​ពេលធ្វើការ​វាស់វែង​ ដំណើរការ​ និង​ប្រសិទ្ធិ​ភាព​ (និង​លទ្ធផល​ចុង​ក្រោយ​) នៃ​ដំណើរការ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ - អ្នក​ពាក់ព័ន្ធ​ទាំងអស់​នឹង​មាន​ភាសា​ រួម​មួយ​ - ធានា​ការ​បូក​សរុប​លទ្ធផល​និង​និរន្តរភាព​របស់​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​ សូ​ច​នករ​។​

ការ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​សូ​ច​នករ​ សំរាប់​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​នឹង​ គាំទ្រ​ដំណើរការ​ កំណែទម្រង់​ ជា​ទូទៅ​តាម​វិធីសាស្ត្រ​មួយ​ចំនួន​៖

  • ប្រព័ន្ធ ត្រួតពិនិត្យ​និង​សូ​ច​នករ​ នឹង​ដើរតួ​នាទី​ជា​ឧបករណ៍​គ្រប់គ្រង​ មួយ​សំរាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​ កំណែទម្រង់​ ហើយ​ស្ថាប័ន​យុត្តិធម៌​និង​អ្នក​ពាក់ព័ន្ធ​អាច​កត់ត្រា​ រាល់​ដំណើរការ​កំណែទម្រង់​ច្បាប់​និង​ ប្រព័ន្ធ​យុត្តិធម៌​ ជា​បន្តបន្ទាប់​និង​ជា​លក្ខណៈ​ប្រព័ន្ធ​ ព្រមទាំង​អាច​កំណត់​នូវ​ ភាព​រាំងស្ទះ​នានា​ ហើយ​រៀបចំ​ កែសម្រួល​ផែនការ​និង​សកម្មភាព
  • ប្រព័ន្ធ ត្រួតពិនិត្យ​និង​សូ​ច​នករ​ នឹង​ពង្រឹងសមត្ថភាព​ស្ថាប័ន​យុត្តិធម៌​ដើម្បី​ធ្វើការ​បញ្ចា​ក់​បន្ថែម​និង​ បង្ហាញ​ពី​ តម្រូវការ​នានា​ និង​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ទៅ​តាម​ទិស​ដៅ​របស់​គម្រោង
  • ប្រព័ន្ធ​ត្រួតពិនិត្យ​និង​សូ​ច​នករ​អាច​ជា​យន្តការ​គណនេយ្យ​ភាព​មួយ​ចំពោះ​សង្គម​កម្ពុជា​ និង​ចំពោះ​ សហគមន៍​អន្តរជាតិ

 

 

  Copyright by Global Justice Solutions (Asia) Pty Ltd.