Designed by: Manich Enterprise

ភាសាខ្មែរ   English

 

ដំណឹងផ្សេងៗ


Back to List News

សិក្ខាសាលាស្តីពីការកែសម្រួលគោលការណ៍ណែនាំមូលនិធិបត់បែន

ដោយ​យោង​តាម​អនុសាសន៍​របស់​ក្រុម​ទីប្រឹក្សា​ពិគ្រោះ​យោបល់​ផ្នែក​យុត្តិធម៌​ព្រហ្មទណ្ឌ​ (CCJAG)​ និង​តាម​អនុសាសន៍​របស់​ក្រុមប្រឹក្សាភិបាល​ជាតិ​គ្រប់គ្រង​គម្រោង​ (NMB)​ ខាង​គម្រោង​CCJAP​ III​ បាន​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ក្រសួងមហាផ្ទៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០០៨​ ក្នុង​គោលបំណង​ធ្វើការ​ពិភាក្សា​ដើម្បី​កែសម្រួល​គោលការណ៍​ណែនាំ​មូលនិធិ​ បត់បែន​។​ សិក្ខាសាលា​នេះ​មាន​រយៈពេល​កន្លះ​ថ្ងៃ​ និង​មានការ​ចូលរួម​ពី​ក្រុមការងារ​គម្រោង​CCJAP​ III​ និង​ជន​បង្គោល​មក​ពី​ អង្គភាព​គ្រប់គ្រង​គម្រោង​ ក្រសួងយុត្តិធម៌​ នគរបាល​ និង​ពន្ធនាគារ​។​

​អង្គ​សិក្ខា​ សាលា​មានការ​សម្របសម្រួល​ដោយ​លោក​ ឡា​រី​ ប្រោ​ដ​ (Larry​ Proud)​ ប្រធាន​លេខាធិការ​រ​ដ្ឋា​ន​នៃ​ក្រុមប្រឹក្សាភិបាល​ជាតិ​គ្រប់គ្រង​គម្រោង​ ដោយ​បាន​ធ្វើការ​បែងចែក​ក្រុម​ពិភាក្សា​ជា​៤​ក្រុម​ ដើម្បី​ពិភាក្សា​រក​ចំនុច​សំខាន់​សំរាប់​យក​មក​កែតម្រូវ​ គោលការណ៍​ណែនាំ​។​ ក្រុម​ពិភាក្សា​និ​មួយៗ​បាន​ធ្វើការ​ពិភាក្សា​លើ​៣​ចំនុច​សំខាន់ៗ​ដែល​ជា​ អនុសាសន៍​របស់​CCJAG​។​

​នៅ​ពេល​បញ្ចប់​អង្គ​សិក្ខាសាលា​ លោក​ប្រធាន​លេខាធិការ​រ​ដ្ឋា​ន​បាន​មាន​ប្រសាសន៍​ថា​ លទ្ធផល​និង​អនុសាសន៍​ដែល​បាន​ពី​ការ​ពិភាក្សា​ថ្ងៃនេះ​នឹង​យក​ទៅ​ប្រើ​ ប្រាស់​សំរាប់​ធ្វើការ​កែតម្រូវ​គោលការណ៍​ណែនាំ​មូលនិធិ​បត់បែន​។​

 

  Copyright by Global Justice Solutions (Asia) Pty Ltd.