Designed by: Manich Enterprise

ភាសាខ្មែរ   English

 

ដំណឹងផ្សេងៗ


Back to List News

ការ​ប្រគល់​ឧបករណ៍​សំរាប់​ត្រួតពិនិត្យ​ក្រយៅ​ដៃ​និង​ពិនិត្យ​កន្លែង​កើតហេតុ​ទៅ​ដល់​នគរបាល​ជាតិ​កម្ពុជា​

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ កុម្ភះ ឆ្នាំ២០០៨ គម្រោងCCJAP III បានរៀបចំពិធីប្រគល់ឧបករណ៍ពិនិត្យក្រយៅដៃនិង ពិនិត្យកន្លែងកើតហេតុ ជូននគរបាលជាតិកម្ពុជា ឧបករណ៍នេះបង្ហាញពីបច្ចេកវិជ្ជាទំនើបដោយមានម៉ាស៊ីនថតរូបឌីជី និងកម្មវិធីSoftwareកុំព្យូទ័រ ដែលប្រើសំរាប់ថតយកស្នាមក្រយៅដៃ និងប្រើប្រាស់សំរាប់ពង្រឹងភស្តុតាជាក់ស្តែង វត្តមាននៅក្នុងពិធីប្រគល់នេះរួមមាន . ឯកឧត្តម ម៉ៅ ច័ន្ទតារា អគ្គស្នងការរងនគរបាលជាតិ . ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ប្រធានសេនាធិការនគរបាលជាតិ . ឯកឧត្តម វ៉ាន់ ដ្ឋា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ . លោក ទិត្យ ប៊ុណ្ណា អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ . លោក ឡារី ប្រោ ប្រធានក្រុមអូស្ត្រាលីនៃគម្រោងCCJAP . លោក ខុន សូឡាយធី ប៉ូលីសហព័ន្ធអូស្ត្រាលី . លោក អាឡិច វេលស៍ ទីប្រឹក្សាគម្រោងCCJAP ផ្នែកនីតិវេជ្ជសាស្ត្រ . លោក ហួត វេចាន់ មន្ត្រីគម្រោងCCJAP ផ្នែកនគរបាល

ដោយ មានកិច្ចសហការណ៍រវាង នគរបាលជាតិកម្ពុជា និងគម្រោងCCJAP III គ្រូបង្គោលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រនឹងចាប់ ផ្តើមបើកវគ្គបណ្តុះបណ្តាលនៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០០៨ លើជំនាញពិនិត្យកន្លែងកើតហេតុ ដល់មន្ត្រីនគរបាលផ្នែកស៊ើប អង្កេតក្នុងខេត្ត/ក្រុងចំនួនគឺ ខេត្តកណ្តាល បាត់ដំបង និងក្រុងប៉ៃលិន ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនគរបាលនៅ មូលដ្ឋានអោយមានជំនាញក្នុងការស៊ើបអង្កេតកន្លែងកើតហេតុនិងប្រមូល ភស្តុតាកោសល្យវិច្ច័ សិក្ខាកាមដែលនឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាលើកដំបូងនេះមាន ចំនួន១៤៥នាក់ ហើយបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ក្រុមការងារ គ្រោងបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះទៅដល់ស្រុកផ្សេងៗទៀតនៅក្នុង ប្រទេសកម្ពុជា

ជាងនេះទៅទៀតខាងគម្រោងCCJAP ក៏បានបង្កើតវគ្គជំនាញយករូបភាព ដែលវគ្គនេះត្រូវបានរៀបចំឡើងដើម្បីរៀបចំ រូបភាពជាលក្ខណៈស្តង់ដានៅក្នុងប្រទេសកម្ពុជាសំរាប់ទុកជារូបភាព ក្នុងការធ្វើកោសល្យវិច្ច័ CCJAP III នឹងសហការណ៍ជាមួយគ្រូបង្គោលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីផ្តល់ម៉ាស៊ីនថតឌីជី នៅពេលធ្វើវគ្គបណ្តុះបណ្តាល

ក្នុង ឱកាសនេះផងដែរ លោក ឡារី ប្រោ បានមានមតិថាដំណើការថ្មីនេះនឹងជួយកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗក្នុងការអនុវត្តការងារនាពេលបច្ចុប្បន្ន ហើយនឹងជួយដល់មន្ត្រីនគរបាលស៊ើបអង្កេតអាចអនុវត្តការងារស៊ើបអង្កេត របស់ខ្លួនបានឆាប់រហ័ស

 

  Copyright by Global Justice Solutions (Asia) Pty Ltd.