Designed by: Manich Enterprise

ភាសាខ្មែរ   English

 

ដំណឹងផ្សេងៗ


Back to List News

កិច្ចប្រជុំលើកទី២របស់ក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគម្រោង

ក្រុមប្រឹក្សាភិបាល ​ជាតិ​គ្រប់គ្រង​គម្រោង​ជំនួយ​ផែ្ន​ក​ព្រហ្មទណ្ឌ​និង​យុត្តិធម៌​នៅ​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២​របស់​ខ្លួន​នៅ​សាល​ ប្រជុំ​នៃ​ទីស្តីការក្រសួង​មហា​ផៃ្ទ​ វេលា​ម៉ោង​៨​ព្រឹក​ថៃ្ង​ទី​១៦​ ខែមករា​ ឆ្នាំ​២០០៨​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ ព្រុំ​ សុខា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដោយ​មានការ​ចូលរួម​ពី​សមាជិក​ប្រតិបត្តិ​និង​ សមាជិក​ក្រុម​ពិគ្រោះ​យោបល់​នៃ​ក្រុមប្រឹក្សាភិបាល​ជាតិ​គ្រប់គ្រង​គម្រោង​ ព្រមទាំង​តំណាង​ពី​ទីភ្នាក់ងារ​អូស្ត្រាលី​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (AusAID)​។​

​អង្គប្រជុំ​បាន​ធ្វើការ​ពិនិត្យ​ ពិភាក្សា​លើ​របាយការណ៍​ស្តី​ពី​ការ​វិវត្តន៍​របស់​គម្រោង​ក្នុង​រយៈ​៦​ខែ​ កន្លង​មកនេះ​ និង​ពិភាក្សា​អនុម័ត​ផ្តល់​មូលនិធិ​បត់បែន​សំរាប់​សកម្មភាព​ជា​អាទិភាព​ ហើយ​របាយការណ៍​របស់​ក្រុម​ទីប្រឹក្សា​ពិគ្រោះ​យោបល់​ផ្នែក​យុត្តិធម៌​ ព្រហ្មទណ្ឌ​ (CCJAG)​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០០៧​ ស្តី​ពី​ការ​វាយតំលៃ​គម្រោង​ ក៏​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​នៅ​ក្នុង​អង្គប្រជុំ​នេះ​ផង​ដែរ​។​

​បញ្ហា​សំខាន់​ដែល​លើកយក​មក​ពិភាក្សា​ គឺ​ការ​កំណត់​ទីតាំង​ភូមិសាស្ត្រ​សំរាប់​ពង្រីក​សកម្មភាព​របស់​គម្រោង​ CCJAP​។​ ការ​ពង្រីក​សកម្មភាព​នេះ​នឹង​បង្ហាញ​ពី​ការ​រីក​ចំរើន​នៃ​យុទ្ធសាស្ត្រ​ កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​គាំទ្រ​ដោយ​គម្រោង​CCJAP​។​

​ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ​ ខាង​AusAID​បាន​ធ្វើការ​ណែនាំ​កុងស៊ុល​ថ្មី​គឺ​លោក​ Lachlan​ Pontifex​ ក្នុង​ឱកាស​ដែល​លេខា​ទី​២​ គឺ​កញ្ញា​ Kathryn​ Elliot​ ត្រូវ​បញ្ចប់​បេសកកម្ម​ការងារ​បន្ទាប់​ពី​បាន​បំពេញការងារ​រយៈ​៣​ឆ្នាំ​នៅ​ ក្នុង​ប្រទេស​កម្ពុជា​។​

 

  Copyright by Global Justice Solutions (Asia) Pty Ltd.